ស្រាបៀរ ABC Extra Stout ត្រូវបានផលិតឡើងតាមរយៈដំណើរការប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងទឹក ស្រូវសាលី សារធាតុចម្រាញ់ចេញពីផ្កាហប់ និងស្ករ។

ស្រាបៀរ ABC Extra Stout មានកម្រិតជាតិអាល់កុល ៨%។

ស្រាបៀរ ABC Extra Stout មានផ្ទុកថាមពលចំនួន ៦៩ គីឡូកាឡូរីក្នុង 100 មីលីលីត្រ។

ស្រាបៀរ ABC Extra Stout គឺជាស្រាបៀរស្តោត ដែលគេស្គាល់ច្បាស់តាមរយៈពណ៌ខ្មៅដិតដ៏អាថ៌កំបាំង និងរសជាតិដិតរបស់វា។

ABC Extra Stout មានរសជាតិឈ្ងុយឆ្ងាញ់ជាមួយនឹងក្លិនឈ្ងុយ និងរសជាតិជូរនិងចត់នៅចុងអណ្តាត។

ស្រាបៀរ ABC Extra Stout គឺជាស្រាបៀរមានគុណភាពខ្ពស់ និងល្អបំផុតក្នុងការទទួលទានបែបរសជាតិដើមរបស់វាដោយមិនលាយជាមួយអ្វីផ្សេង។ វាគឺជាភេសជ្ជៈដែលមានជាតិអាល់កុល ដូច្នេះយើងលើកទឹកចិត្តឱ្យអតិថិជនទាំងអស់របស់យើងរីករាយពិសាស្រាបៀរ ABC ប្រកបដោយការទទួលខុសត្រូវ និងសូមចាំថាពេលស្រវឹង សូមមេត្តាកុំបើកបរ។

យើងលើកទឹកចិត្តឱ្យអតិថិជនទាំងអស់របស់យើងរីករាយពិសាស្រាបៀរ ABC Extra Stout ប្រកបដោយការទទួលខុសត្រូវ និងសូមចាំថាពេលស្រវឹង សូមមេត្តាកុំបើកបរ។

មនុស្សយើងម្នាក់ៗមានកម្រិតជាតិស្រវឹងខុសៗគ្នា។ ការទទួលស្គាល់នូវអ្វីដែលមានប្រសិទ្ធភាពសម្រាប់អ្នក និងការរក្សាទុកគន្លឹះមានប្រយោជន៍មួយចំនួនពិតជាសំខាន់ – ដូចជាការរក្សាជាតិទឹកនៅក្នុងខ្លួនរបស់អ្នក និងបន្ថយអត្រាការផឹករបស់អ្នក។ ប្រសិនបើអ្នកមានសំណួរ ឬកង្វល់បន្ថែម សូមទាក់ទងទៅកាន់វេជ្ជបណ្ឌិតរបស់អ្នក។

ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដរបស់ដប ឬកំប៉ុងស្រាបៀរ ABC Extra Stout សូមពិនិត្យមើលផ្នែកខាងក្រោយនៃដប ឬកំប៉ុង ហើយអ្នកនឹងបានឃើញអាសយដ្ឋានរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ យើង​អាច​ធានា​បានថា ​ផលិតផល​ទាំង​អស់របស់យើង​គឺ​ជា​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ ​និងមាន​សុវត្ថិភាព​ក្នុង​ការពិសា។ យើងមិនអាចធានាអះអាងចំពោះផលិតផលផ្សេងបានទេ។

ស្រាបៀរ ABC Extra Stout មានទាំងដប និងកំប៉ុងដែលមាន ២៤ កំប៉ុង/ដប ១២ កំប៉ុង/ដប និងមាន ៦ កំប៉ុង/ដបផងដែរ។ ការវេចខ្ចប់ដែលមាន ១២ កំប៉ុងក្នុងមួយឈុតនេះ គឺជាការវេចខ្ចប់ថ្មីបំផុតដែលងាយស្រួលយកតាមខ្លួន និងសក្តិសមបំផុតសម្រាប់ទិញជាកាដូជូនមិត្តភក្តិ ឬសម្រាប់ទិញយកទៅពិសាជុំគ្រួសារផងដែរ។

ស្រាបៀរ ABC Reserve ចម្រាញ់ពីគ្រឿងផ្សំគុណភាពខ្ពស់បំផុតរួមមានទឹក ស្រូវសាលី ស្រូវសាលីដែលលីងរួច ផ្កាហប់ ក្លិនប្រហើរបែបវីស្គី និងវីស្គី។

ស្រាបៀរ ABC Reserve មានកម្រិតជាតិអាល់កុល ៧% ។

ស្រាបៀរ ABC Reserve មានផ្ទុកថាមពល ៥៩ គីឡូកាឡូរី ក្នុងចំណុះ ១០០ មីលីលីត្រ។

ស្រាបៀរ ABC Reserve ជាស្រាបៀរដែលមានរសជាតិប្រកបដោយភាពទំនើបដែលមានពណ៌ទឹកមាសដ៏ប្រណីត អមដោយក្លិនក្រអូបឈ្ងុយឈ្ងប់ ព្រមទាំងរសជាតិប្រហើរដិតអារម្មណ៍ ផលិតឡើងដើម្បីធ្វើឱ្យរាត្រីជួបជុំពោរពេញដោយឧត្តមភាពមិនអាចបំភ្លេចបាន។

ABC Reserve ត្រូវបានចម្រាញ់ឡើងដើម្បីផ្តល់នូវរសជាតិល្អ​ឥតខ្ចោះ រួមជាមួយនឹងក្លិនឈ្ងុយដែលផ្តល់នូវអារម្មណ៍ក្តៅងំៗនៅដើមក។

ចំំណុចខុសគ្នា គឺ ABC Reserve​ មានរួមបញ្ចូលនូវរសជាតិស្រាលស្រទន់ និងអារម្មណ៍ក្តៅងំៗនៅដើមកបន្ទាប់ពីក្រេបរួច។​ យ៉ាងណាមិញ ABC Reserve ក៏មានរសជាតិល្អ​ឥតខ្ចោះពីស្រាបៀរ ABC Extra Stout ដែលគេស្គាល់ច្បាស់តាមរយៈពណ៌ខ្មៅដិតដ៏អាថ៌កំបាំង និងរសជាតិដិតរបស់វា។

ស្រាបៀរ ABC Reserve ពិតជាមានលាយវីស្គីពិតមែន! ប៉ុន្តែ ដូចរូបមន្តផ្សំរបស់ស្រាបៀរ Extra Stout  របស់យើងដែរ គឺយើងត្រូវរក្សាភាពអស្ចារ្យនេះទុកជាអាថ៌កំបាំង។

យើងសូមលើកទឹកចិត្តឱ្យអតិថិជនទាំងអស់រីករាយពិសាផលិតផលរបស់យើងប្រកបដោយការទទួលខុសត្រូវ និងសូមចាំថាពេលស្រវឹង សូមមេត្តាកុំបើកបរ។

មនុស្សយើងម្នាក់ៗមានកម្រិតជាតិស្រវឹងខុសៗគ្នា។ ការទទួលស្គាល់នូវអ្វីដែលមានប្រសិទ្ធភាពសម្រាប់អ្នក និងការរក្សាទុកគន្លឹះមានប្រយោជន៍មួយចំនួនពិតជាសំខាន់ – ដូចជាការរក្សាជាតិទឹកនៅក្នុងខ្លួនរបស់អ្នក និងបន្ថយអត្រាការផឹករបស់អ្នក។ ប្រសិនបើអ្នកមានសំណួរ ឬកង្វល់បន្ថែម សូមទាក់ទងទៅកាន់វេជ្ជបណ្ឌិតរបស់អ្នក។

ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដរបស់ដប ឬកំប៉ុងស្រាបៀរ ABC Reserve សូមពិនិត្យមើលផ្នែកខាងក្រោយនៃដប ឬកំប៉ុង ហើយអ្នកនឹងបានឃើញអាសយដ្ឋានរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ យើង​អាច​ធានា​បានថា ​ផលិតផល​ទាំង​អស់របស់យើង​គឺ​ជា​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ ​និងមាន​សុវត្ថិភាព​ក្នុង​ការពិសា។ យើងមិនអាចធានាអះអាងចំពោះផលិតផលផ្សេងបានទេ។

ស្រាបៀរ ABC Reserve មានលក់ ២៤ ដបក្នុងមួយកេស និង ៦ ដបក្នុងមួយយួរ។

ស្រាបៀរ ABC មានលក់នៅសឹងគ្រប់បណ្តាហាងទំនិញ និងបារនានា ក៏ដូចជាកម្មវិធីកម្មង់ online ក្នុងស្រុកដូចជា Foodpanda​​ និង NHAM24។

សូមអរគុណចំពោះចំណាប់អារម្មណ៍របស់អ្នកមកលើស្រាបៀរ ABC! សូមផ្ញើព័ត៌មានលម្អិតដូចខាងក្រោមមកកាន់ប្រអប់សាររបស់ផេក៖ ឈ្មោះពេញរបស់អ្នក លេខទូរស័ព្ទ ទីតាំង និងកាលបរិច្ឆេទរបស់កម្មវិធី។​ យើងនឹងធ្វើការទាក់ទងទៅអ្នកវិញក្នុងពេលឆាប់ៗនេះ!

យើងមានការផ្តល់ជាកញ្ចប់សម្រាប់រៀបចំកម្មវិធី/កញ្ចប់រៀបអាពាហ៍ពិពាហ៍។​ សូមផ្ញើព័ត៌មានលម្អិតដូចខាងក្រោមមកកាន់ប្រអប់សាររបស់ផេក៖ ឈ្មោះពេញរបស់អ្នក លេខទូរស័ព្ទ ទីតាំង និងកាលបរិច្ឆេទរបស់កម្មវិធី។​ យើងនឹងធ្វើការទាក់ទងទៅអ្នកវិញក្នុងពេលឆាប់ៗនេះ!