បុគ្គលល្អឯក
កម្មវិធី បុគ្គលល្អឯក គឺជាវេទិការបស់ស្រាបៀរ ABC ដើម្បីអបអរបុគ្គលដ៏ល្អឯកនៅកម្ពុជាទាំង ១០ រូប ដែលមកពីវិស័យ ៥ ផ្សេងគ្នា។
កម្មវិធីនេះគឺផ្តោតទៅលើរឿងរ៉ាវរបស់ពួកគេ និងចំណេះដឹងខ្លីៗ ក្នុងគោលបំណងជំរុញឲ្យអ្នកជំនាន់ក្រោយក្លាយជាបុគ្គលដ៏ល្អឯក។
#THEEXCEPTIONAL
ជួបជាមួយបុគ្គលដ៏ល្អឯក
អ៊ីន សនវីរបុត្រា
(P-Sand)
ខ្ញុំតែងតែ ជឿជាក់ ថាតន្រ្តីអាច ជំរុញទឹកចិត្ត មនុស្ស ឲ្យផ្លាស់ ប្តូរការគិត របស់ ពួកគាត់ ហើយនឹងអាចឲ្យ អ្នកស្តាប់បំភ្លេច នូវរឿងអ្វីៗគ្រប់យ៉ាង រួចបន្តដំណើរទៅមុខទៀត។
តន្ត្រីគឺជាផ្នែកមួយដ៏ធំក្នុងជីវិតរបស់ លោក P-sand។ គាត់គឺជាបុគ្គល មួយរូបដែលបាន ចាប់ផ្តើមនាំយកនូវ តន្ត្រី និងបទភ្លេងថ្មីដែល មិនចម្លងពី បរទេសឲ្យ បងប្អូនបាន ស្តាប់។ គាត់បានជួប ឧបសគ្គ ជាច្រើនដូចជា បញ្ហាក្នុងក្រុម និងការ មិនឲ្យតម្លៃ ពីអ្នកជុំវិញ ខ្លួនរបស់គាត់ ទៅកាន់វិស័យ តន្ត្រីនេះ។ ទោះជាយ៉ាងណា ក៏ដោយ គាត់មិនដែលគិតថា នឹងបោះបង់ ការលេងតន្ត្រី និងការ បង្កើតបទចម្រៀងថ្មី ឡើយ។
ភាពល្អឯកមិនតម្រូវ ឬសំដៅទៅលើបុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬការធ្វើអ្វីមួយដែលធំអស្ចារ្យទើបហៅថា ល្អឯកនោះទេ។ ភាពជាបុគ្គលល្អឯក គឺការធ្វើអ្វីៗប្រកបទៅដោយសមធម៌ គុណធម៌ និងក្រមសីលធម៌ច្បាស់លាស់និងត្រឹមត្រូវ ក៏ដូចជាការប្រើជីវិតដែលពោរពេញដោយសុខដុមរមនានៅក្នុងសង្គម។
អ៊ួន បឋម
(Sai)
ដៃធ្លាប់តែធ្វើចំការ ហើយមកកាន់ហ្គីតា និងច្រៀង។ ខ្ញុំតែងតែគិតថាការតស៊ូសម្រេចយកក្តីស្រមៃរបស់យើងគឺពិតជាសំខាន់ណាស់ ឥឡូវនេះខ្ញុំចង់ចែករំលែកភាពរីករាយ និងសេចក្តីសុខទៅកាន់មនុស្សទាំងអស់ជាមិត្តរួមផែនដី ទៅតាមចម្រៀង និងសកម្មភាពផ្សេងៗរបស់ខ្ញុំ។
អាជីពជាអ្នកចម្រៀងរបស់ លោក សាយ គឺបានក្លាយជាការពិត បន្ទាប់ពីគាត់បានប្រកបរបរជាអ្នកធ្វើស្រែចំការរយៈពេល ២ ទៅ ៣ឆ្នាំនៅឯស្រុកកំណើតរបស់គាត់។ នៅពេលដែលគាត់សន្សំបានថវិកាខ្លះ គាត់ក៏បានសម្រេចចិត្តយកវាទៅផលិតជាបទចម្រៀងដើម្បីចូលរួមជាចំណែកក្នុងវិស័យតន្រ្តី។ ដោយសារតែមានការជួយពីអ្នកជុំវិញខ្លួនដែលមានក្តីស្រមៃដូចគ្នា ទើបជម្រុញឲ្យគាត់បន្តក្តីស្រមៃរហូតមកដល់សព្វថ្ងៃនេះ។
ភាពល្អឯក គឺជាការបង្កើតឬចែករំលែកភាពរីករាយទៅកាន់អ្នកដទៃ និងការចូលរួមចំណែកអភិវឌ្ឍសង្គម។
Peap Tarr
ក្នុងនាមជាសិល្បករ មិនថាអ្នកធ្វើអ្វីមួយនោះទេ អ្នកត្រូវប្រកាន់ខ្ជាប់ភាពជាខ្លួនឯង ដើម្បីបង្ហាញពីការគិតរបស់អ្នក ភាពច្នៃប្រឌិត និងអត្តសញ្ញាណតាមគំនូររបស់អ្នក។
ចាប់ផ្តើមដំបូងជាសិល្បករវ័យក្មេងម្នាក់ លោក Peap Tarr បានជួបនូវឧបសគ្គជាច្រើន ប៉ុន្តែលោកនៅតែព្យាយាម និងផ្តោតទៅលើការបន្តគូរគំនូររបស់គាត់។ កន្លងមក គាត់បានធ្វើការជាមួយក្រុមការងារខ្លះដែលតម្រូវអោយគាត់លះបង់ភាពជាខ្លួនឯងនៅក្នុងគំនូរនោះ។ ជាច្រើនឆ្នាំនៅក្នុងវិស័យនេះ បច្ចុប្បន្នគាត់បានក្លាយជាសិល្បករម្នាក់ដែលបានគូរគំនូរជាច្រើន ជាមួយនឹងការបង្ហាញពីអត្តសញ្ញាណរបស់គាត់។
ដើម្បីក្លាយជាបុគ្គលល្អឯក អ្នកត្រូវក្លាយជាបុគ្គលល្អបំផុតសម្រាប់ខ្លួនឯង ហើយអ្នកត្រូវដឹងថាគូប្រជែងដែលធំបំផុតរបស់អ្នក គឺខ្លួនអ្នកផ្ទាល់។
ឆន ឌីណា
សម្រាប់សិល្បករម្នាក់ៗ រាល់រូបគំនូរនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យ បទពិសោធន៏ និង ភាពមោះមុតរបស់គេ។
អ្នកនាង ឌីណាក៏ធ្លាប់មានអារម្មណ៍ថាចង់បោះបង់ដែរ ពីព្រោះមានអ្នកជុំវិញខ្លួនប្រាប់គាត់ឲ្យឈប់ គេតែងតែនិយាយថា មនុស្សស្រីមិនអាចក្លាយទៅជាសិល្បករគំនូរដ៏ឆ្នើមម្នាក់បានទេ។
ប៉ុន្តែគាត់មិនអាចរស់នៅដោយគ្មានសិល្បៈបានទេ គាត់ស្រឡាញ់សិល្បៈគំនូរ ហើយវាជាហេតុផលមួយដែលធ្វើឲ្យគាត់ខំប្រឹងប្រែងធ្វើវាឲ្យកាន់តែប្រសើរ ដើម្បីបង្ហាញទៅអន្តរជាតិឲ្យបានឃើញ។
បុគ្គលល្អឯកសម្រាប់ខ្ញុំ គឺជាបុគ្គលដែលយល់ច្បាស់ពីជំនាញរបស់គេ ហើយអាចជម្នះរាល់ឧបសគ្គ។
ថូង ធីតា
ពីស្ត្រីម្នាក់ដែលមកពីគ្រួសារកសិករ ក្នុងភូមិលើកោះដ៏តូចមួយ ក្លាយជាស្ថាបនិកដែលគេទទួលស្គាល់ម្នាក់។ ខ្ញុំសង្ឃឹមថានារីគ្រប់រូបនិងយកបទពិសោធន៍នេះដើម្បីបង្កើតឱកាសល្អៗឲ្យកើតឡើងសម្រាប់ខ្លួនឯង។
ដោយកើតមកក្នុងគ្រួសារមួយដែលប្រកបរបរប្រមូលផលអំបិល ពេលដែលឃើញគ្រួសារនិងអ្នកភូមិគាត់ជួបបញ្ហាប្រឈម វាជំរុញឲ្យគាត់ខិតខំព្យាយាមបង្កើតគំរូអាជីវកម្មថ្មីមួយដែលមានគេទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
គាត់បានឈ្នះពានរង្វាន់ជាច្រើនដូចជា៖
1. ម្ចាស់ជ័យលាភីសហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជា ឆ្នាំ២០១៨
2. ជ័យលាភីលេខពីរសហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២០
គាត់បានឈ្នះពានរង្វាន់ជាច្រើនដូចជា៖
1. ម្ចាស់ជ័យលាភីសហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជា ឆ្នាំ២០១៨
2. ជ័យលាភីលេខពីរសហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២០
សម្រាប់ខ្ញុំបុគ្គលល្អឯក គឺជាបុគ្គលដែលអាចធ្វើរឿងដែលគេគិតថាមិនអាចទៅរួច ឲ្យវាកើតឡើងបាន។
សុខ សុភមង្គល
ការធ្វើអ្វីមួយដែលចេញពីកម្លាំងចិត្ត និងការខិតខំរៀនសូត្រពីអ្វីដែលយើងស្រលាញ់ និងចង់ធ្វើ ជាកត្តាមួយដែលអាចជូនអ្នកទៅរកភាពជោគជ័យ និងជម្នះរាល់ឧបសគ្គដើម្បីឈានទៅដល់គោលដៅរបស់យើង។
មង្គលបានចូលរួមចំណែកអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជារយៈពេល ៩ ឆ្នាំ៕ ក្តីស្រមៃរបស់មង្គល គឺបង្កើតការផ្លាស់ប្តូរឆ្ពោះទៅរកការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងពាណិជ្ជកម្មនៅកម្ពុជាតាមរយៈការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីតាមបទពិសោធន៍ជាក់ស្តែង ដែលយុវជននឹងអាចរកឃើញចំណង់ចំណូលចិត្ត និងការលើកទឹកចិត្តក្នុងការក្លាយខ្លួនជាអ្នកដឹកនាំបច្ចេកវិទ្យា។
គាត់បានឈ្នះពានរង្វាន់ជាច្រើនដូចជា៖
1. ពានរង្វាន់បច្ចេកវិទ្យាឆ្លាតវ័យ ឆ្នាំ2016
2. ចូលរួមក្នុងទស្សនាវដ្ដី Forbes 2017
3. 30 Under 30 in ASIA Forbes Magazine 2017
4. India-ASEAN Young Leader 2018
5. Global Start Founder Award 2019
គាត់បានឈ្នះពានរង្វាន់ជាច្រើនដូចជា៖
1. ពានរង្វាន់បច្ចេកវិទ្យាឆ្លាតវ័យ ឆ្នាំ2016
2. ចូលរួមក្នុងទស្សនាវដ្ដី Forbes 2017
3. 30 Under 30 in ASIA Forbes Magazine 2017
4. India-ASEAN Young Leader 2018
5. Global Start Founder Award 2019
មនុស្សគ្រប់រូបត្រូវគិតថាខ្លួនឯងមានភាពល្អឯក។ មនុស្សម្នាក់ៗសុទ្ធតែមានចំណុចល្អ និងសក្តានុពលរៀងៗខ្លួន។ យើងត្រូវតែស្គាល់ខ្លួនឯងឲ្យបានច្បាស់ ដើម្បីពង្រឹងនូវចំណុចល្អរបស់ខ្លួន និងចូលរួមអភិវឌ្ឍសង្គមជាតិយើង។
ឌីណា សីហ៍រាម
(Ream Angkor)
នៅពេលដែលខ្ញុំនៅតូច ខ្ញុំធ្លាប់បានអានឃ្លាមួយក្នុងសៀវភៅ ដែលនិយាយថា «វាជាក្តីស្រមៃរបស់ក្មេងប្រុសតូចម្នាក់ក្នុងការធ្វើកិច្ចការមួយដែលគេស្រឡាញ់ និងចូលចិត្ត» ហើយចំពោះខ្ញុំ វាគឺជាហ្គេម។ ខ្ញុំគិតថាខ្ញុំមានសំណាងដែលអាចកែប្រែវាឲ្យក្លាយជាអាជីពរបស់ខ្ញុំបាន។ វាប្រៀបបាននឹងក្តីស្រមៃដែលក្លាយជាការពិតអញ្ចឹង។
នៅពេលដែល រាមចាប់ផ្តើមអាជីពជាអ្នកស្ទ្រីមមួយរូប គាត់មិនដឹងច្បាស់លាស់ឡើយថាអនាគតគាត់នឹងទៅជាយ៉ាងណា។ គាត់ដឹងថា ការលេងហ្គេមគឺជាផ្នែកធំមួយនៃជីវិតរបស់គាត់ ប៉ុន្តែការបោះបង់ចោលអាជីពជាអ្នកគ្រប់គ្រងមួយរូបនៅក្រុមហ៊ុនដ៏ធំមួយពិតជាប្រថុយប្រថានខ្លាំងណាស់។ គាត់ក៏បានដឹងដែរថា វាជាវិថីជីវិតមួយដ៏លំបាក ហើយគាត់នឹងតស៊ូជម្នះ និងតាំងចិត្តថាធ្វើវាឲ្យបាន។ ការបោះបង់មិនដែលជាជម្រើសរបស់គាត់ទេ។
ភាពល្អឯកសំដៅទៅលើ ការចូលរួមចំណែកល្អៗទៅកាន់សង្គម ចែករំលែកសេចក្តីល្អទៅកាន់មនុស្សជុំវិញខ្លួន និងសហគមន៍។
សារិន រតនៈ
(RavenBlaze)
ការតស៊ូ ការហ៊ានប្រថុយក្ងការចាប់ក្តីស្រមៃ និងការស្វែងរកអ្វីថ្មីៗដែលនាំមកនូវភាពសប្បាយរីករាយទៅកាន់បងប្អូនទាំងអស់គ្នា គឺជាអ្វីដែលជម្រុញខ្ញុំឲ្យមកដល់ថ្ងៃនេះ។
នៅក្នុងវ័យមួយដ៏ក្មេង Raven Blaze បានធ្វើការសម្រេចចិត្តឈោងចាប់ក្តីស្រមៃរបស់គាត់ ដោយក្លាយជាអ្នកស្ទ្រីមហេ្គម និង content creator បន្ទាប់ពីលាឈប់ពីការងារពេញម៉ោងរបស់គាត់។ ការសម្រេចចិត្តមួយនេះគឺពិតជាលំបាក ដោយសារតែវិស័យមួយនេះគឹមិនទាន់មានការពេញនិយមនៅឡើយទេនាពេលនោះ។ គាត់មិនដឹងច្បាស់លាស់ឡើយថាអនាគតគាត់នឹងទៅជាយ៉ាងណា ប៉ុន្តែគាត់បានតស៊ូសម្រេចក្តីស្រមៃមួយនេះរហូតមានឈ្មោះដល់សព្វថ្ងៃ។
ពាក្យថាបុគ្គលល្អឯក គឺជាបុគ្គលមួយរូបដែលមានការទទួលស្គាល់ពីថ្នាក់ជាតិ និងអន្តរជាតិ សម្រាប់ការចូលរួមចំណែករបស់គាត់។
រស់ រតនៈ
ខ្ញុំដឹងថាកម្ពុជាយើងមានវប្បធម៌ដ៏អស្ចារ្យ និងរឿងរ៉ាវល្អៗជាច្រើន ដើម្បីប្រាប់ពិភពលោកក៏ដូចជាប្រជាជនយើង ហើយខ្ញំុជ្រើសរើសម្ហូបខ្មែរដើម្បីប្រាប់ពួកគេ។
អ្វីដែល Chef Nak ខិតខំប្រឹងប្រែងអស់ជិត ៤ ឆ្នាំមកនេះ គឺផ្តើមចេញពីចម្ងល់ ការឈឺចាប់ និងការមើលឃើញនូវសក្តានុពលយ៉ាងធំធេង និងយូរអង្វែងដែលម្ហូបខ្មែរមាន សម្រាប់ប្រជាជនកម្ពុជា និងប្រទេសយើងទាំងមូល។ ទោះបីការងារនេះមានការលំបាក តម្រូវឲ្យមានការលះបង់ និងជួបបញ្ហាជាច្រើនក៏ដោយ ក៏ Chef Nak នៅតែបន្តដំណើរទៅមុខព្រោះការធ្វើឲ្យម្ហូបខ្មែរមានភាពល្បីល្បាញគឺជាក្តីស្រមៃរបស់គាត់។
ពាក្យថាបុគ្គលល្អឯក គឺជាបុគ្គលដែលធ្វើតែរឿងល្អៗ មិនបៀតបៀន ហើយជាប្រយោជន៏ដល់សង្គម ជាអ្នកដឹកនាំ ជាគំរូល្អដល់អ្នកដទៃ និងសង្គមជាតិ។
រិន ណារ៉ា
មេចុងភៅ ប្រៀបបានជាមេទ័ពម្នាក់ ដែលប្រកាន់ភាពម៉ត់ចត់ ម៉ឹងមាត់ និងទទួលបន្ទុកធ្ងន់ ដើម្បីឲ្យប្រាកដថា ទ័ពរបស់គាត់ដើរត្រូវគន្លងផ្លូវ។ ចុងភៅគ្រប់រូបរងនូវសម្ពាធជាច្រើន ការរក្សាភាពអត់ធ្មត់ ជារឿងសំខាន់ដើម្បីសម្រេចការងាររបស់ពួកគេ។
ប្រវត្តិរបស់ចុងភៅណារាមុនឈានមកដល់សព្វថ្ងៃនេះ គឺពិតជាមិនងាយស្រួលនោះទេ។ ចុងភៅណារា បានជួបឧបសគ្គជាច្រើន ដើម្បីចាប់យកក្តីស្រមៃក្នុងវិស័យចុងភៅ ដែលគេគ្រប់គ្នាតែងមិនឲ្យតម្លៃ។ កន្លងមកគាត់បានជួបបញ្ហាជាច្រើន ដែលគាត់ត្រូវលះបង់ពេលវេលាជាមួយគ្រួសារ ដើម្បីចាប់យកក្តីស្រមៃរបស់គាត់។
ភាពល្អឯកសម្រាប់ខ្ញុំ គឺការធ្វើអ្វីមួយដែលច្បាស់លាស់ និងសុចរិតជាមួយនឹងការងារខ្ញុំ ដើម្បីធ្វើឲ្យវិស័យចុងភៅមួយនេះកាន់តែប្រសើរឡើង។

ទស្សនាភាគទីប្រាំបី
កម្មវិធីបុគ្គលល្អឯក : ភាគចុងក្រោយដ៏ល្អឯក
ស្វែងយល់បន្ថែមអំពីផែនការអនាគតរបស់លោក Sai ដែលជាបុគ្គលដ៏ល្អឯកនៅកម្ពុជា ជាមួយនឹងពាក្យពេចន៍លើកទឹកចិត្តពីក្រុមគ្រួសារនិងអ្នកគាំទ្ររបស់គាត់ផងដែរ។
#TheExceptional
ទស្សនាភាគទីប្រាំបី
កម្មវិធីបុគ្គលល្អឯក :
ភាគចុងក្រោយដ៏ល្អឯក
ស្វែងយល់បន្ថែមអំពីផែនការអនាគតរបស់លោក Sai ដែលជាបុគ្គលដ៏ល្អឯកនៅកម្ពុជា ជាមួយនឹងពាក្យពេចន៍លើកទឹកចិត្តពីក្រុមគ្រួសារនិងអ្នកគាំទ្ររបស់គាត់ផងដែរ។
#TheExceptional
ទស្សនាគ្រប់ភាគ

















Previous
Next

















Previous
Next